ចរាចរណ៍
រថយន្តបើកចេញពីផ្លូវលំមិនប្រយ័ត្ន បុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់២នាក់
យុវជនម្នាក់ស្លាប់ភ្លាមៗ នៅក្នុងចំណោមជនរងគ្រោះចំនួន៣នាក់ បន្ទាប់ពីមានរថយន្តមួយគ្រឿង បានបោះពួយចេញពីផ្លូវលំមិនប្រយ័ត្ន ក៏បានបុកទៅលើម៉ូតូចំនួន២គ្រឿង ដែលកំពុងបើកបរនៅលើផ្លូវជាតិទាំងមិនដឹងខ្លួន។

ករណីនេះ បានកើតឡើងនៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២ និង ៤៥នាទីរសៀល រវាងរថយន្តនិងម៉ូតូ ចំនួន២គ្រឿង។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះ គឺបានបង្កឡើងដោយរថយន្តម៉ាកនីសាន់ពណ៌ ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ងិន ប្រុស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិថ្លុកសង្កែ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។


សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ គឺរថយន្តនេះ បានបើកចេញពីផ្លូវលំឡើងមកលើផ្លូវជាតិ ហើយមិនបានប្រុងប្រយ័ត្ន ស្របពេលដែលម៉ូតូចំនួន២គ្រឿង កំពុងធ្វើដំណើរមកដល់ ក៏បណ្ដាលឲ្យបុកម៉ូតូទាំង២គ្រឿងនោះតែម្ដង ដោយម៉ូតូនោះម៉ាកឌ្រីមពណ៌ខ្មៅ សេរី២០២០ពាក់ស្លាកលេខ បាត់ដំបង 1AM 5877អ្នកបើកបរឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នឹងកន្លែងកើតហេតុ) ឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះជា សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមពណ៌ខ្មៅ សេរី២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM 5890 បើកបរដោយឈ្មោះ វ៉ាត ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ( របួសធ្ងន់) ។

ជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ចំណែកសពក៏បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីហើយដែរ។ បច្ចុប្បន្នរថយន្ត និងម៉ូតូទាំង០២គ្រឿង ត្រូវបានកម្លាំង យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរត្ន័

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី