ចរាចរណ៍
មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L
មន្រ្តីសុយោដី ស្រុកសំរោងទងម្នាក់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ១.៥៥ mg/L យ៉ាងលឿនឡេីងសួនច្បារមុខស្នាក់ការបក្សខេត្ត ជ្រុលបុកផ្ទាំងតាំងពិពណ៌សមទ្ធិផលក្បែងរង្វង់មូលវិមានឯករាជ្យ កំពង់ស្ពឺ បណ្តាលឲ្យមហាជនដែលមកហាត់ប្រាយភ័យព្រលឹងចុងសក់រត់ជាត់ជាន់ជើងគ្នាព្រលឹងចុងសក់ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍មន្ត្រីសុរិយោដីខេត្តកំពង់ស្ពឺ ស្រវឹងបើករថយន្តឡើងសួនច្បារបង្កការភ្ញាក់ផ្អើលខាងលើកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចសួនច្បារសម្តេចសង្ឃរាជ ជួន ណាត មុខស្នាក់ការបក្ស ស្ថិតក្នុងភូមិទួលគោក សង្វាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ ប្រចាំ ស្រុកសំរោងទង ដែលបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំខាងលើមានឈ្មោះ ឡេង ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង។

ប្រភពបន្តទៀតថា ចំពោះរថយន្ដបង្កគ្រោះថ្នាក់ ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 បើកបរដោយមន្ត្រីសុរិយោដីខាងលើធ្វើដំណើរចេញពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនច្បាររូបសម្ដេចព្រះសង្ឍរាជជួនណាត បានបត់ឡេីងលេីសួនច្បារសាធារណៈមុខទីស្នាក់ការបក្សខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យ កំពង់ស្ពឺ បណ្តាលឲ្យប្រជាពលរដ្ឋមកកម្សាន្តលេង និងហាត់ប្រាណភ័យស្លន់ស្លោរត់បាតជើងសរព្រាត។

ប្រភពបានបញ្ជាក់ថា ក្រោយកើតហេតុឃើញបុរសជាអ្នកបើករថយន្ដចុះពីរថយន្តដោយស្ថារភាពស្រវឹងជោកជាំ ថែមស្រែកខ្លាំងៗថា «មិនអីទេទុកឲ្យខ្ញុំដោះស្រាយ» ធ្វើឲ្យមហាជន ចោមរោមមើលហេតុការណ៍នាំគ្នាលើកជាចំងល់ថា ហេតុ អីមន្រ្ដីសុយោដីរូបនេះមានពេលវេលាដើរផឹកស៊ីស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ?

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលឲ្យខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺ ដាក់តាំង ពិពណ៌ រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពី សមទ្ធិផល នានារបស់ខេត្ដ និងសង្គមជាតិ។

អ្នកបេីកបរ រថយន្តបង្កលោក ឡេង ដារ៉ា មន្ត្រីសុរិយោដី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលហើយសមត្ថកិច្ចជំនាញចរាចរណ៍តេ ស្ដមានជាតិអាល់កុល ១.៥៥ mg/L និងបា នធ្វើការផាកពិន័យតាមនិតិវិធី។ រីឯ ការខូចខាតសម្ភារៈ ជំនា ញ បានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេី សំណ ង ផងដែរ៕
អត្ថបទ៖ ភួង រដ្ឋា


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?