Connect with us

ចរាចរណ៍

សង្ក្រាន្តថៃ ផ្តាច់ជីវិតមនុស្សលើដងផ្លូវជាង ២០០នាក់

បានផុស

នៅ

ទិន្នន័យចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ខែមេសាបានបង្ហាញថា សង្ក្រាន្តថៃរយៈពេលប្រាំថ្ងៃដំបូង បានសម្លាប់មនុស្សចំនួន២០៦នាក់ ខណៈ១ ៥៩៣នាក់រងរបួស។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពីថ្ងៃទី១១ដល់១៥ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ ៥៦៤ករណីពោលគឺថយចុះ១០.៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន១ ៧៤៥ករណី។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនមនុស្សស្លាប់បានកើនឡើងពី២០០នាក់ កាលពីឆ្នាំមុន ប៉ុន្តែអ្នករបួស ថយចុះពី ១ ៧៣៧ ពោលគឺថយ ៨.៣%។

(រូបថត៖ Facebook)

រដ្ឋមន្ត្រីសុខាភិបាលសាធារណៈលោក Cholnan Srikaew បានប្រាប់ Bangkok Post កាលពីថ្ងៃអង្គារថា គិតត្រឹមពេលនេះ ក្នុងចំណោមខេត្តទាំង៧៧ មានតែខេត្តចំនួន១៧ប៉ុណ្ណោះ ដែលគ្មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យសង្ក្រាន្ត។

ទិន្នន័យបង្ហាញថា ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេបំផុតគឺ Chiang Rai ពោលគឺមាន៦១ករណី ខណៈខេត្ត Nan មានមនុស្សរបួសច្រើនជាងគេគឺ៦០នាក់ ចំណែក Bangkok និង Chiang Rai មានមនុស្សស្លាប់ច្រើនបំផុតគឺ ១៣នាក់ ដូចគ្នា។

(រូបថត៖ Thaiger)

យោងតាមរដ្ឋមន្ត្រី​សុខាភិបាល មូលហេតុចម្បង​នៃគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរហួស​ល្បឿន ​៤៣.២% និងបើកបរក្នុងស្ថានភាព​ស្រវឹង​២៣.៩%។

របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០១៨ បានឲ្យដឹងថា ថៃគឺជាប្រទេសមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ និងជាប់លេខ៩លើពិភពលោក ពោលគឺប្រហែល២០ ០០០នាក់ក្នុងមួយឆ្នាំ ឬ៥៦នាក់ក្នុងមួយថ្ងៃ៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ សង្ក្រាន្ត៣ថ្ងៃនៅថៃ ផ្តាច់ជីវិតមនុស្សលើដងផ្លូវ ១១៦នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម