ចរាចរណ៍
បើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងរងរបួសម្នាក់
នារីវ័យ១៧ឆ្នាំម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងម៉ូតូ។
បើតាមសេចក្តីរាយការណ៍របស់លោកអធិការ ស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២១ ដែលកើតឡើងរវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាត្រង់ចំណុចភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកអធិការស្រុកបន្ទាយស្រី បានបញ្ចាក់ឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ2AF 9282 បើកបរដោយឈ្មោះ អិប ភារម្យ ភេទប្រុសអាយុ២៤ឆ្នាំ ទីលំនៅភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប បុកជាមួយនិងម៉ូតូហុងដាឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខបន្ទាយមានជ័យ1N4084 បើកបរដោយឈ្មោះ ឡាង រក្សា ភេទស្រីអាយុ១៧ឆ្នាំនៅភូមិរំជ័យ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

លោកបានបន្តទៀតថា ករណីខាងលើបណ្តាលឲ្យរងរបួសអ្នកបើកបរម៉ូតូ(ធ្ងន់)ត្រូវបានបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចរក្សាទុកនៅអធិការស្រុកបន្ទាយស្រី រងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមច្បាប់៕
អត្ថបទ ៖ គឿនវេត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ