ចរាចរណ៍
មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា
យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំៗ២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាទាបភ្លឺថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណុចលើផ្លូវជាតិលេខ៧១C ស្ថិតក្នុងភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុក/ខេត្តត្បូងឃ្មុំ។

នគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំនេះបង្កឡើងរវាងរថយន្ដម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ (របួសធ្ងន់) បានដឹកឈ្មោះ រឿង សារឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់) ។ បង្កជាមួយរថយន្តម៉ាកហុីយ៉ានដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា រថយន្ត ពាក់ផ្លាកលេខ កំពង់ធំ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿនលឿន ទៅបុករថយន្តពាក់ផ្លាកលេខ ត្បូងឃ្មុំ បើកបរមកពីត្បូងទៅជើង។
ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យមនុស្សចំនួន៥នាក់ ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតស្លាប់េះពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈរបួសធ្ងន់ម្នាក់។

នគរបានបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុបណ្ដាលឲ្យកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កឺដោយសាររថយន្តបានប្រើប្រាស់ល្បឿនលឿន។ វត្ថុតាងរថយន្តធំៗបង្កការខូចខាតរថយន្ដ២គ្រឿង កម្រិតធ្ងន់ហើយជំនាញគ្រោងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចាត់ការទៅតាមនីតិវិធី។ ចំណែកសាកសពទាំង៧នាក់ ជំនាញបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមលក្ខណៈប្រពៃណី៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?