Connect with us

ចរាចរណ៍

បុរសជនជាតិចិនបើករថយន្ដបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

បានផុស

នៅ

បុរសជាជនជាតិចិនម្នាក់បើករថយន្តក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ នៅក្នុងបរិវេណកោះពេជ្រ បណ្តាលអោយក្រឡាប់នៅកណ្តាលផ្លូវតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចខាងកើតស្ពានឥន្ធនូកោះពេជ្រ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសន្តិសុខនៅក្នុងកោះពេជ្របានឲ្យដឹងថា មុនពេលកើតហេតុ ខណៈគាត់កំពុងយាមនៅបរិវេណកន្លែងកើតហេតុ ក៏ស្រាប់តែឃើញរថយន្តឡង់គ្រីស័រ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BC-3939 ដែលបើកបរដោយជនជាតិចិន ធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿនឆ្ពោះទៅស្ពានឥន្ធនូ។

ប្រភពដដែលបន្តទៀតថា លុះមកដល់ចំណុចកើតហេតុ រថយន្តក៏ស្រាប់តែរេចង្កូត ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវចំនួន០១កង់ពេញទំហឹង បណ្តាលឲ្យក្រឡាប់រថយន្តភ្លាមៗតែម្តង។ ភ្លាមៗ ម្ចាស់រថយន្តបើកទ្វារចេញមកក្រៅ រួចក៏រត់គេចខ្លួនទីតាំងកើតហេតុបាត់តែម្តង សំណាងល្អក៏មិនបង្កអោយនរណារងរបួសនោះឡើយ។ ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខបែកកញ្ចក់ ខូចខាតមួយចំហៀងខាងស្តាំ និងផ្នែកដំបូល។

ក្រោយពេលកើតហេតុ គេឃើញមានតំណាងម្ចាស់រថយន្ត មកធ្វើការដោះស្រាយគ្នាជាមួយអ្នកគ្រប់គ្រងក្នុងទីក្រុងកោះពេជ្រ និងចេញថ្លៃសំណងរាល់ការខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម