Connect with us

ចរាចរណ៍

ចៅសង្កាត់ចាក់អង្រែក្រោម៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតឡើងនៅផ្លូវ៦០ម៉ែត្រគឺដោយសារអ្នកបើកបរមិនគោរពច្បាប់

បានផុស

នៅ


លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា ផ្លូវ៦០ម៉ែត្រដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ហើយបណ្តាលឲ្យអ្នកធ្វើដំណើររងរបួសនិងស្លាប់នោះ គឺព្រោះតែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុខៃ បានបន្តថា ក្នុងអំឡុងឆ្នាំ២០២២ និង២០២៣កន្លងមក គឺករណីគ្រោះថ្នាក់ចរាចរណ៍តែងកើតឡើងញឹកញាប់ ខុសប្លែកឆ្នាំ២០២៤នេះឃើញថា បានថយចុះខ្លះ។ បើតាមការពិនិត្យពីស្ថានភាពបច្ចប្បុន្ន គឺកត្តាគ្រោះថ្នាក់បង្កដោយអ្នកបើកបរលឿន និងច្រើនកើតឡើងនៅពេលយប់។

លោកចៅសង្កាត់បានបន្តទៀតថា នៅលើកំណាត់ផ្លូវ៦០ម៉ែត្រសព្វថ្ងៃ មានភ្លើងស្តុបចំនួន២ប៉ុណ្ណោះ គឺនៅក្រុមហ៊ុន មែកសឺដែសចំនួន១ និង១ទៀតនៅមុខផ្សារទំនើបអុីអន៣។ ក្នុងនាមអាជ្ញាធរ លោកសូមស្នើសុំភ្លើងស្តុបចរាចរណ៍ និងភ្លើងបំភ្លឺផ្លូវបន្ថែមទៀត។

ទាក់ទិនទៅចំនួនករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនេះ ផ្នែកស្ថាបន្ននគរបាលលោកពុំបានបញ្ចេញព័ត៌មានឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា២១ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២១ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម