ចរាចរណ៍
រថយន្តដឹកត្រីក្រឡាប់លើស្ពានអាកាសកប់ស្រូវចាក់ត្រីចោលពេញផ្លូវ
រថយន្តធន់ធំមួយគ្រឿងដឹកត្រីចុះពីលេីស្ពានអាកាសកប់ស្រូវ (វិថីឈ្នះឈ្នះ)សុខៗស្រាប់តែដាច់កង់ម្ខាងក្រឡាប់ចាក់ត្រីចោលពេញផ្លូវ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅលេីស្ពានអាកាសកប់ស្រូវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឱ្យរថយន្តធន់ធំ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ3B 2812 ដឹកត្រីពេញ ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជេីងឡេីងស្ពានអាកាសកប់ស្រូវកែងផ្លូវជាតិលេខ៤ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ ខណៈចុះជិតផុតទៅហេីយស្រាប់តែដាច់កង់ខាងក្រោយផ្នែកខាងស្តាំធ្វេីឱ្យរថយន្តក្រឡាប់គងលេីបង្កាន់ដៃស្ពានចាក់ត្រីចោលចុះមកក្រោមរាយប៉ាយពេញផ្លូវតែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុរាយការណ៍ទៅជំនាញមកធ្វេីការវាស់វែងស្ទូចរថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលរងចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា