Connect with us

ចរាចរណ៍

ទំនងស្រវឹងមន្រ្តីពាក់ផ្កាយ៣ម្នាក់បើករថយន្តបុកម៉ូតូកំពុងឈប់រង់ចាំស្តុបពីក្រោយ

បានផុស

នៅ

បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីផ្កាយ៣ម្នាក់ ទំនងជាស្រវឹងបានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ដែលឈប់រង់ចាំស្តុបពីក្រោយរួចកិនពីលើបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្តុបផ្សារទឹកថ្លា ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1GU-0784 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បានឈប់រង់ចាំស្តុបពេលនោះដែរស្រាប់តែគេឃើញមានរថយន្តបង្ករស៊េរីទំនើបម៉ាកឡង់គ្រីស័រពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2BF-1073 បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីផ្កាយ៣ ម្នាក់ទំនងជាស្រវឹងជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងរួចកិនពីលើបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសស្រាល។ ភ្លាមនោះដែរពលរដ្ឋក៏បាននាំគ្នាឃាត់ម្ចាស់រថយន្តបង្កហើយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានឲ្យភាគីសងខាងសម្របសម្រួលគ្នា ក្រោយពីសម្រួលគ្នារួចកីភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងក្នុងការជួសជុលទៅលើម្ចាស់ម៉ូតូបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម