ចរាចរណ៍
រថយន្តនគរបាលបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលសា្លកសញ្ញាចរាចរណ៍
បុរសម្នាក់បើករថយន្តសុីរ៉ែនពាក់ស្លាកលេខ នគបាល បុកបង្គោលភ្លើង និងស្លាកសញ្ញាប្រាប់ឈ្មោះផ្លូវ បណ្តាលអោយរថយន្តខូចខាតមួយចំហៀងស្ទើរទាំងស្រុង។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបទឹកល្អក់ទី៣ តាមបណ្តោយផ្លូវ ១៨២ សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកបររថយន្តសុីរ៉ែនមួយគ្រឿងម៉ាក តូយូតា វីហ្គូ ពាក់ស្លាកលេខ នគរបាល 2-1277 បើកបរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចស្តុបទឹកល្អក់ទី០៣ ដោយរថយន្តខាងលើខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកបង្គោលបំភ្លឺផ្លូវ និងស្លាកសញ្ញាប្រាប់ឈ្មោះផ្លូវ បណ្តាលអោយខូចខាតតែម្តង។ ចំណែករថយន្តបានរងការខូចខាត ផ្នែកខាងមុខ ចំហៀងខាងស្តាំ ស្ទើរទាំងស្រុង សំណាងល្អមិនបង្កអោយនរណារងរបួសនោះឡើយ។ ភ្លាមៗ បុរសជាអ្នកបើករថយន្តបង្ក បានចុះពីលើរថយន្តរួចឡើងជិះកង់បីគេចខ្លួនបាតស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ