ចរាចរណ៍
ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូមួយគ្រឿងទៀតខ្ទាតចូលក្រោមកង់រថយន្ដកិនបែកក្បាលស្លាប់
បុរម្នាក់ត្រូវបានរថយន្ដកុងតឺន័រកិនបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នជ្រុលប៉ះម៉ូតូមួយគ្រឿងទៀតខ្ទាតចូលក្រោមរថយន្ដ ខណៈភាគីម្ខាងទៀតរងរបួស។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមាន ឈ្មោះ សាន់ ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំចំការដូង។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ កំពត 1G-9131 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅប៉ះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះស្របទិសគ្នាបន្តិចបន្ទួច ហើយជនរងគ្រោះក៏បន្តល្បឿនទៅមុខវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកជិះដោយប្តីប្រពន្ធ២នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាបណ្តាលឲ្យដួលរងរបួសបាក់ក្តោងច្រមុះស្រ្តីជាប្រពន្ធបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯបុរសរងគ្រោះដួលចូលក្រោមកង់រថយន្តកុងតឺន័រកិនបែកក្បាលស្លាប់ភ្លាមៗ ចំណែករថយន្តក៏បានបន្តល្បឿនបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយខាងជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្នចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?