Connect with us

ចរាចរណ៍

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

បានផុស

នៅ

កងកម្លាំងនគរបាលស្រុកបូទុមសាគរ បានត្រៀមរង់ចាំជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ជូនអ្នកដំណើរលើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ចំណុចចំណោតទឹកសមុទ្រ ខណៈផ្លូវមានសភាពរអិលខ្លាំងលំបាកអំឡុងរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះថា ២ថ្ងៃមកនេះមានភ្លៀងធ្លាក់ច្រើនបង្កឱ្យកំណាត់ផ្លូវ៤៨មួយចំនួនជួបការលំបាកធ្វើដំណើរទៅមក ពិសេសនៅចំណោតទឹកសមុទ្រ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក។

លោកអធិការនគរបាលស្រុក បន្តថា ស្ថានភាពនៃការរអិល និងជាប់ផុងយានយន្តគ្រប់ប្រភេទបានបណ្តាលឱ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ប៉ុន្តែលោកបានដឹកនាំ ហើយចាត់កម្លាំងសមត្ថកិច្ចរបស់ខ្លួនប្រចាំការនៅចំណោតទឹកសមុទ្រ​២៤ម៉ោងលើ២៤ម៉ោង ដើម្បីសម្រួលចរាចរណ៍ជូនពលរដ្ឋអាចធ្វើដំណើរបានឆាប់រហ័សទៀតពេលវេលា។

ទាក់ទិនបញ្ហានេះ លោក ក្រូច បូរីសីហា អភិបាលស្រុកបូទូមសាគរ ប្រាប់ថា ក្រុមការងារធ្វើការដ្ឋានស្ថាបនាផ្លូវជាតិលេខ៤៨ ក៏បានពង្រាយគ្រឿងចក្រចុះជួសជុលជីកកាយសម្រួលដីដែលមានសភាពរអិលជាបណ្តើរផងដែរ ទោះបីជាស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ហើយលោកសុំការអធ្យាស្រ័យយោគយល់ចំពោះភាពលំបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬអ្នកទេសចរ គ្រាផ្លូវកំពុងស្ថិតនៅការដ្ឋានសាងសង់។

ទន្ទឹមនោះ លោកស្នើដល់ម្ចាស់យានយន្តទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់ ហើយបង្កើនការប្រុងប្រយ័ត្នអំឡុងពេលបញ្ជាយានយន្ត។ កន្លងទៅ ទាំងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រសួងសាធារណការដឹកជញ្ចូន ក៏បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់ដែលធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤៨ បង្កើនការប្រុងប្រយ័ត្នចំពោះការបើកបរអំឡុងពេលរដូវវស្សា ដោយកុំបើកបរហួសល្បឿនកំណត់ កុំដឹកទំនិញលើសទម្ងង់កំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម