Connect with us

ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់

បានផុស

នៅ

ប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង ៦៖ ៤០នាទីព្រឹក ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩/៦០ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រុកសំរោង បាបបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងរវាងរថយន្ត និងរថយន្តទិសដៅបញ្ច្រាស់គ្នា ដោយរថយន្តទី១ ម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់មួយតោនពណ៌ខៀវពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-16 63 បើកបរដោយឈ្មោះ សំ នឿន ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមានអ្នករួមដំណើរ៣នាក់មាន៖ ទី១.ឈ្មោះ ឡាំង សៀកលេង ភេទស្រី អាយុ ២៣ឆ្នាំ ត្រូវជាប្រពន្ធ។ ទី២. ឈ្មោះ នឿន សៀវម៉ី ភេទស្រី អាយុ ៦ឆ្នាំ ត្រូវជាកូន អ្នករួមដំណើរជាមួយ។ ទី៣.ឈ្មោះ នឿន សៀវមួយ ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូន អ្នកទាំង ៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំណែករថយន្តមួយគ្រឿង ជារថយន្តសណ្តោងទូកុងតឺន័រម៉ាក់ហីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3 A-09 35 និងសណ្ដោងរម៉កពាក់ស្លាក់លេខ ភ្នំពេញ 4A-95 37 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុចុះពីរថយន្តរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្ថែមថា រថយន្តកូរ៉េខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុករថយន្តដឹកទូកុងតឺន័រដែលបើកបរបញ្ច្រាស់ទិសគ្នាបណ្ដាលឱ្យមានគ្រោះថ្នាក់តែម្ដង។

បច្ចុប្បន្នសពទាំង ៤នាក់ ខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែងវត្ថុតាងរថយន្តទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម