ចរាចរណ៍
រថយន្ដដង្ហែទានព្រះវស្សាដាច់ហ្វ្រាំងធ្លាក់ជ្រោះរបួស២៩នាក់ និងស្លាប់ម្នាក់នៅព្រំដែនកម្ពុជា ថៃ
យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់បង់ជីវិត និង២៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកបរចុះពីច្រកព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំ បានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា មុនពេលកើតហេតុមានរថយន្តចំនួន១៥២គ្រឿង និងមនុស្សចំនួន ៣,៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សាទៅកាន់វត្តលោកតាសួងក្នុងទឹកដីប្រទេសថៃ ដោយចូលក្នុងទឹកដីប្រទេសថៃនៅម៉ោង១២និង០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។
ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ធ្វើឱ្យអ្នកជិះលើរថយន្តសរុប៣០នាក់ ស្រី ២៥នាក់ ក្នុងនោះក្មេង២នាក់ បណ្តាលឱ្យស្លាប់ ១នាក់ស្រី របួសធ្ងន់ ៦នាក់ ស្រី ៥នាក់ របួសស្រាល ២៣ ស្រី ១៩នាក់ ( ក្មេង ២នាក់ ប្រុស និងខូចរថយន្ដ ០១គ្រឿង៕
អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី