Connect with us

ចរាចរណ៍

បើករថយន្ដមិនប្រយ័ត្នពេលមេឃកំពុងភ្លៀង បុក​​​ពីក្រោយរថយន្ត​កុងតឺន័រ​កំពុងឈប់ចាំស្តុប​​​របួស​ធ្ងន់​ស្រាល​៧នាក់​

បានផុស

នៅ

រថយន្ត​កុងតឺន័រ​ដឹក​អុស​មួយ​គ្រឿង​កំពុង​​ឈប់​រង់​ចាំ​ស្តុប​ត្រូវ​បាន​រថយន្ត​កូរ៉េ​បេីក​បរលឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ទៅ​បុក​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាល​កៀប​ជាប់​គ្នា​មាន​អ្នក​រង​របួស​ធ្ងន់​ស្រាល​៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​វេលា​ម៉ោង​១០យប់​​ថ្ងៃ​ទី​៨ ខែ​សីហា ​ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ចំណុច​ស្តុប​តាំង​រនាម​ សង្កាត់​ប្រទះ​ឡាង​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បានប្រាប់អោយដឹងថា គេ​ឃើញ​រថយន្ត​កុងតឺន័រ​ម៉ាក​ហីយ៉ាន់​ដាយ​ ពណ៌​ខៀវ​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់​ចាម​3A-6168​ ​​បេីក​បរធ្វេី​ដំណើរ​ពី​ជើង​មក​តាម​បណ្ដោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​។ លុះ​មក​ដល់​ចំណុចកើតហេតុ​រថយន្ត​ក៏​ឈប់​រង់ចាំ​ស្តុប​ ស្រប​ពេល​នោះ​មេឃ​កំពុង​ធ្លាក់​ភ្លៀងផង​ មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ទៀតបេីកបរ​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ផ្លូវ​ងងឹត​មេីល​មុខ​មិន​ច្បាស់​ ​ជាន់​ហ្រ្វាំង​មិនជាប់​ក៏​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​កុងតឺន័រ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​កៀប​ជាប់​អ្នកអ្នកបើក​ និង​នារី​ពីរ​នាក់​ទៀត​ដែល​ជិះ​ក្នុង​កាប៊ីន​រង​របួស​ធ្ងន់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​នាំ​គ្នា​ជួយ​គាស់​ទ្វារ​រថយន្ត​យក​ជន​រងគ្រោះ​ចេញ​មក​ខាង​ក្រៅ​ និងអ្នករួមដំណើរបួន​នាក់ទៀតរងរបួសស្រាល។ ​បន្ទាប់​មក​ជន​រងគ្រោះ​ទាំង​បី​នាក់​ដែល​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​៧១១កង​ពល​តូច​លេខ៧០ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តេជោ​សន្តិភាព ​រីឯ​អ្នក​រង​របួស​ស្រាល​ត្រូវ​បាន​ខាង​ម្ចាស់​ការដ្ឋាន​ដឹក​យក​ទៅ​គោល​ដៅ​របស់​ខ្លួន​។

ក្រោយកើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ចុះមកដល់ទីតាំង​ រួចសហការជាមួយសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ខណ្ឌ​កំបូល​​ រង់​ចាំ​ដោះស្រាយ​ពេលក្រោយ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​ធ្លាក់​ឧទ្ធម្ភាគចក្រ​​នៅនេប៉ាល់​​សម្លាប់​​ទេសចរ​​ចិន​៤នាក់​និង​ពីឡុត​​ម្នាក់​

សេដ្ឋកិច្ច១៤ ម៉ោង មុន

​ផ្លែសណ្តាន់ក្នុងឃុំកោះសូទិនលក់បាន១Kg ​១ម៉ឺន១ពាន់រៀល តែបើហាលឱ្យក្រៀមទុកលក់រដូវប្រាំងអាចបាន៥ម៉ឺនរៀល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ទ័ពអ៊ុយក្រែន ១ពាន់នាក់ សម្រុកឆ្លងដែន ចូលបាញ់ក្នុងដីរុស្ស៊ី មិនធ្លាប់មានសោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្ថានការណ៍ក្តៅ! កងទ័ពចិន ធ្វើតេស្តសមត្ថភាពប្រយុទ្ធ នៅសមុទ្រចិនខាងត្បូង 

Sokha Hotels

ព័ត៌មានពេញនិយម