Connect with us

ចរាចរណ៍

បើកម៉ូតូលឿនមិនគោរពភ្លើងស្តុប បុករថយន្ដពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ម្នាក់

បានផុស

នៅ

យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនមិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្តមួយគ្រឿងដែលដែលកំពុងបើកឆ្លងផ្លូវ ខណៈភ្លើងស្តុបពណ៌ខៀវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទី ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៥៩៨ ក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Toyota 4runer ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C-1311 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចក្រោមស្ពានអាកាស ៧មករា ហៅស្ពានអាកាសពេទ្យលោកសង្ឃ រថយន្តក៏បានបន្តល្បឿនឆ្លងផ្លូវខាងក្រោមស្ពាន ដោយភ្លើងស្តុបពណ៌ខៀវ ខណៈរថយន្តកំពុងបើកឆ្លង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក និច ពាក់ស្លាកលេខ ភ្នំពេញ 1HW-8684 បើកបរដោយយុវជន២នាក់ តាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មិនគោរពភ្លើងស្តុប ក៏ជ្រុលទៅរថយន្តពេញទំហឹង បណ្តាលឲ្យយុវជនជាអ្នកបើកម៉ូតូបានស្លាប់ភ្លាមៗ រីឯយុវជនម្នាក់ទៀតដែលជិះពីក្រោយរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងចំណុចកើតហេតុ រួចធ្វើការឃាត់ខ្លួនម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីសួរនាំ រីឯសពយុវជនរងគ្រោះត្រូវបានសមត្ថកិច្ច ទំនាក់ទំនងទៅកាន់គ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងរថយន្តត្រូវបាមកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម