Connect with us

ចរាចរណ៍

រថយន្តក្រុងធ្វើដំណើរពីប៉ាគីស្ថាន ទៅអ៊ីរ៉ាក់ ក្រឡាប់នៅអ៊ីរ៉ង់ ស្លាប់មនុស្ស ២៨នាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២១ខែសីហាឆ្នាំ២០២៤ រថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រា Shia ៥១នាក់ ចេញពីប្រទេសប៉ាគីស្ថាន ឆ្ពោះទៅអ៊ីរ៉ាក់ដើម្បីចូលរួមពិធី Arbaeen ​បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅកណ្តាលប្រទេសអ៊ីរ៉ង់ ដោយសម្លាប់មនុស្សចំនួន២៨នាក់ ។

(រូបថត៖ RIE)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឲ្យដឹងថា សោកនាដកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃអង្គារក្នុងខេត្ត Yazd ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ហើយក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស២៣នាក់ផ្សេងទៀត រងរបួសផងដែរ។

នាយកផ្នែកគ្រប់គ្រងវិបត្តិរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Malekzadeh ប្រាប់ទៅអ្នកកាសែតថា រថយន្តបានឆាបឆេះនៅមុខប៉ុស្តិត្រួតពិនិត្យ Dehshir-Taft​ រួចក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ខណៈអ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ព្រោះរថយន្តមានល្បឿនលឿនពេក។

(រូបថត៖ X)

សូមបញ្ជាក់ថា អ៊ីរ៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍មិនល្អនៅលើពិភពលោក ដោយមានមនុស្សស្លាប់ប្រហែល ១៧ ០០០នាក់ក្នុងមួយឆ្នាំៗ។

តួលេខមនុស្សស្លាប់ដ៏ច្រើនបែបនេះ គឺត្រូវបានគេស្តីបន្ទោសទៅលើការមិនគោរពច្បាប់ចរាចរណ៍ យានយន្តគ្មានសុវត្ថិភាព និងសេវាសង្គ្រោះបន្ទាន់មិនគ្រប់គ្រាន់នៅតាមតំបន់ជនបទ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រថយន្ត​នាំ​មុខ​ក្បួន​ប្រតិភូ​អតីត​យុទ្ធជន ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ពេញទំហឹង​ បណ្តាល​ឱ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម