Connect with us

ចរាចរណ៍

រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បន្សល់ទុកជង្ហុកបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

បានផុស

នៅ

បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូធ្លាក់ជង្ហុកដែលបន្សល់ទុកពីក្រុមការងាររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បន្ទាប់ពីជីកកាយបង្កប់ទុយោទឹកស្អាតក្រោមដីតែមិនបានចាក់បេតុងឲ្យបានស្អាតឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ដែលបង្គដោយជង្ហុករបស់ក្រុមការងារទឹកស្អាតនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២ ខែកញ ឆ្នាំ២០២៤ វេលាម៉ោង៦និង១០នាទី នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជន​រង​គ្រោះ​ត្រូវបានគេស្គាល់​ឈ្មោះ ​គង់ សំ​អឿ​ន ភេទប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ច្រុះ ឃុំ​ត្រាច​ទង ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DO-7758 ។ ត្រូវ​បាន​ក្រុម​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។

ប្រជាពលរដ្ឋបានប្រាប់ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់ចំណុច​កើតហេតុក៏​បាន​រេ​ចង្កូត​ធ្លាក់​ជង្ហុក​បណ្ដាលឲ្យរងរបួសធ្ងន់។ ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជង្ហុក​បែប​នេះ​គឺបន្សល់ទុកដោយក្រុមការងាររដ្ឋាករស្វយ័តរាជធានៅភ្នំពេញនា​ពេល​កន្លង​មក​ ក្រោយពី​កាត់​ផ្លូវ​ជីកកាយ​ដើម្បីដាក់បង្កប់ទុយោ​ទឹក​ស្អាតក្រោមដី ហើយបន្ទាប់​ពី​ការដ្ឋាន​បានបញ្ចប់ គឺ​ពុំ​មានការ​ជួសជុល​ចាក់​បេតុង​ដូច​ដើម​ឡើង​វិញនោះ​ទេ ដោយគ្រាន់តែ​ចាក់​ដី​ និង​កម្ទេច​ថ្ម​លុប​ជាការស្រេច លុះ​ពេល​រថយន្ត​ធន់​ធ្ងន់​បើក​កាត់​ក៏បណ្ដាលឲ្យផុងជាប់​កង់​ បង្កើត​បានជា​ជង្ហុក​ច្រើន​ថ្ងៃ​មក​ហើយ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម