Connect with us

ចរាចរណ៍

នគរបាលរាជធានី នឹងបញ្ជូនខ្លួនលោក ម៉ៃ សុគន្ធ ទៅតុលាការនៅរសៀលថ្ងៃទី៦នេះដើម្បីអនុវត្តច្បាប់

បានផុស

នៅ

កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោក ម៉ៃ សុគន្ធ តារាចម្រៀង និងសម្ដែងទៅសាលាដំបូងរាជធានៅភ្នំពេញនៅរសៀលថ្ងៃទី៦ កញ្ញានេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោយឥទ្ធិពល់ជាតិស្រវឹង។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា ការបញ្ជូនខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ម៉ៃ សុគន្ធ នេះ គឺធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធការបើកបរក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន។ អ្នកនាំពាក្យរូបនេះបន្ថែមថា នីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌គឺមានសិទ្ធសួរនាំរយៈពេល៤៨ម៉ោងដើម្បីស៊ើបអង្កេតស្រាវជ្រាវ និងបញ្ជូនទៅតុលាការតាមនីតិវិធី។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានសង្កត់ធ្ងន់ថា ការងារនេះសមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ គត់មុត ច្បាស់លាស់ដើម្បីឲ្យប្រជាពលរដ្ឋទូទៅចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះជាបញ្ហារស៊ើបពីមួយថ្ងៃទៅមួយថ្ងៃបានបង្កគ្រោះថ្នាក់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ បង្ករបួសស្នាម និងខូចខាតទ្រព្យសម្បត្តិសាធារណៈជាដើម្បី។

សូមរំលឹកថា លោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខប្រដេញឃាត់ខ្លួនបានកាលពីវេលាម៉ោង១២​និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីព្យាយាមបើករថយន្ដគេចវេសពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅចំណុចមុខផ្សារបឹងបៃតង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកង់បី២គ្រឿង របួស២នាក់ និងខូចខាតរបាំងថ្មមួយចំនួន។

ក្រោយពីឃាត់ខ្លួន លោក ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញបើកបរក្រោយឥទ្ធិពលជាតិស្រវឹង០. ៦០មីលីលីត្រខ្យល់ដែលជាកម្រិតជាតិអាល់កុលខ្ពស់ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលមានការផាកពិន័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម