ចរាចរណ៍
រថយន្តដឹកអ្នកដំណើរ បុករះម៉ូតូ-រថយន្ត ចំនួន ៤ គ្រឿង ស្លាប់មនុស្ស ៣ នាក់
មនុស្សប្រុស-ស្រី ៣ នាក់ បានបាត់បង់ជីវិត និងរងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ៤ គ្រឿង និងម៉ូតូ ១ គ្រឿង កាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ ៥ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២០-១២១ ស្ថិតនៅភូមិអូររំចេក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតរួមមាន ៖ ទី១.ឈ្មោះ អ៊ុយ យ៉ាងគួយ ភេទស្រី អាយុ ១៩ ឆ្នាំ, ទី២.ឈ្មោះ ឡាំ សុផាន ភេទស្រី អាយុ ២៧ ឆ្នាំ ,និង ទី៣.ឈ្មោះ ឆ គ ឃ អាយុ ៣ ឆ្នាំ ជាកូនប្រុស របស់ឈ្មោះ ឡាំ សុផាន។ ជនរងគ្រោះទាំង ៣ នាក់ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
យោងតាមសាក្សីបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 3F-4166 បានធ្វើដំណើរពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅប៉ះ រថយន្តសាំងយ៉ុង រួចបន្តបុករថយន្តកូរ៉ូឡា ដែលកំពុងចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យបុរសម្នាក់ ជិះលើរថយន្តរងរបួស។
ប្រភពបន្តថា រថយន្តក្រុងមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកម៉ូតូហុងដា សេ ១២៥ ពណ៌ខ្មៅ ជិះគ្នា ៣ នាក់ (ស្លាប់ទាំង ០៣) ពេញទំហឹង ហើយស្របពេលនោះក៏មានរថយន្ត FORD ពណ៌ស មកបុកពីក្រោយរថយន្តក្រុងដឹកអ្នកដំណើរ បណ្ដាលឱ្យខូចខាតរថយន្តផ្នែកខាងមុខ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ យកមករក្សាទុក និងកសាងសំណុំរឿង បញ្ជូនទៅតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»