Connect with us

ចរាចរណ៍

បុគ្គលិក​ធនាគារ​​ម្នាក់​​ជិះ​ម៉ូតូ​វ៉ាជែង​ជ្រុលបុក​រះ​​របាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវ​ស្លាប់​​ភ្លាមៗ

បានផុស

នៅ

បុរសម្នាក់​ចេញ​ពី​ធ្វើ​ការ​ជួបជុំ​ផឹកស៊ីជា​មួយ​មិត្តភ័ក្ដិ​​រួច​បេីក​បរក្នុង​ស្ថានភាព​ស្រវឹង​វ៉ាជែង​រថយន្ត​ជ្រុល​ទៅ​បុក​រះ​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​នៅ​​កន្លែង​កេីត​ហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៩យប់ ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទល់មុខ​​ផ្ទះ​សំណាក់​ កៅ​ ខេន​ ចំណុច​ភូមិ​ក្បាល​ដំរី​២ ​សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​។

សព​រង​គ្រោះ​ឈ្មោះ​ ឆន​ ដារ៉ូ​ ភេទ​ប្រុស​អាយុ​២៩ឆ្នាំ​ មុខរបរ​បុគ្គលិក​បំរេីការ​ ធនាគារ​ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ភ្លេីង​ឆេះ​រទេះ​ សង្កាត់​កំបូល ​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ និងមាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​។

យោង​តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ មុនកើតហេតុគេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​ហុង​ដា​ឌ្រីម​សង់​ឆ្នាំ២០១៩ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ត្បូង​ឃ្មុំ​1G-4838​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​កេីត​មក​លិច​ក្នុង​ល្បឿន​លឿន​រួច​បាន​វ៉ាជែង​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ចូល​មក​កណ្ដាល​ផ្លូវ​បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ជាមួយរបាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ជា​ច្រើន​ម៉ែត្រ​ ​ផ្លោង​បោក​ក្បាល​បែក​ហូរ​ឈាម​ស្លាប់​ភ្លាមៗ ​រីឯ​វិញម៉ូតូ​​ខ្ទាត​ហួស​ទៅ​មុខ​ប្រមាណ​ជាង​៣០ម៉ែត្រ​ស្លាប់ភ្លាម​ៗ​នៅកន្លែងកើតហេតុ។

ប្រភពពី​មិត្តភ័ក្ដិ​ស្រី​ដែល​រួម​ការងារ​ជាមួយ​​ជនរងគ្រោះបាន​ឲ្យដឹង​ថា​ ​មុន​ពេល​កេីត​ហេតុ​ជន​រង​គ្រោះបាន​ចេញ​ពី​ធ្វើ​ការ​ក៏​ទៅ​ជួបជុំ​ផឹកស៊ី​ជា​មិត្តភ័ក្ដិ​បន្ទាប់​ពី​ផឹក​ស៊ី​រួច​ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទើបជួប​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្ដង​។

បច្ចុប្បន្នសពជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​ធ្វើ​លិខិត​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត។​ ចំណែក​ម៉ូតូត្រូវ​បាន​នគរបាល​ជំនាញ​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​ពោធិ៍​សែនជ័យ​៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ហាណូយ ប្រកាសអាសន្នថែមមួយកម្រិតទៀត ដែលជាកម្រិតធ្ងន់ ព្រោះទឹកជំនន់

ចរាចរណ៍៩ នាទី មុន

បុគ្គលិក​ធនាគារ​​ម្នាក់​​ជិះ​ម៉ូតូ​វ៉ាជែង​ជ្រុលបុក​រះ​​របាំងថ្មពុះ​ចែក​ទ្រូង​ផ្លូវ​ស្លាប់​​ភ្លាមៗ

ព័ត៌មានជាតិ២៧ នាទី មុន

ប ស ស នឹងរៀបចំស្តង់ចល័តចុះបញ្ជីសមាជិក​នៅតាមផ្សារធំៗចំនួន៥ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ចំនួនមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះយ៉ាកជី កើនឡើងយ៉ាងគំហុក ឈានដល់១៤១នាក់

សន្តិសុខសង្គម៤៩ នាទី មុន

នគរបាលព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនស្រី្ដម្នាក់ ក្រោយបែកធ្លាយវីដេអូហិង្សាគំរាមសម្លាប់លើស្ត្រីម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម