ចរាចរណ៍
រថយន្ដ Ford បុកស្ដ្រីចំណាស់កំពុងបណ្ដើរចៅឆ្លងផ្លូវស្លាប់ភ្លាមៗ
ស្ត្រីវ័យចំណាស់ម្នាក់រួមទាំងចៅស្រីត្រូវបានរថយន្ដម៉ាក Ford Ranger មួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹងផ្លោងជាច្រើនម៉ែត្រពេលកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈចៅស្រីរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩យប់ ស្ថិតតាមបណ្តោយផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រី្ដវ័យចំណាស់ម្នាក់ដើរបណ្ដើរចៅឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងម៉ាក់ Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-3081 បើកបរក្នងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតបានជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្រី្ដវ័យចំណាស់រួមជាមួយចៅហោះផ្លោងជាច្រើនម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកចៅស្រីរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វារបានចុះមកធើ្វការវាស់វែងយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធើ្វកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់