ចរាចរណ៍
ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន រអិលដួល ត្រូវរថយន្តដឹកប្រេងសាំង បុកកិន ស្លាប់ម្នាក់
យុវជនម្នាក់ ត្រូវបានរថយន្តដឹកប្រេងសាំង បុក និងកិន ចំពាក់កណ្ដាលខ្លួនជាប់ក្រោមរថយន្ត ក្រោយជិះម៉ូតូមួយគ្រឿង ព្យាយាមវ៉ាជែង រួចក៏រអិលដួល ស្របនឹងរថយន្តមកដល់កិនស្លាប់តែម្ដង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លើកំណាត់ផ្លូវបេតុង ព្រៃស ភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមសាក្សីឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1M-3553 ក្នុងទិសដៅពីកើតទៅលិច បានវ៉ាជែងគេឯងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏រអិលដួលទៅនឹងបេតុង ស្របពេលនោះ មានរថយន្តដឹកប្រេងសាំងមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3G-1637 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នា ជាមួយម៉ូតូ ក៏ជ្រុលកិនចំជនរងគ្រោះពាក់កណ្ដាលខ្លួនត្រឹមចង្កេះជាប់ក្រោមកង់រថយន្តស្លាប់តែម្ដង ភ្លាមៗ អ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ចផងដែរ។
ចំពោះសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យប្រមាណជាង ២០ ឆ្នាំ ពាក់អាវយឺតខ្មៅដៃខ្លី ខោខោវប៊យ ពណ៌ខៀវ ពាក់មួកសុវត្ថិភាពពណ៌ស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសព ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា