Connect with us

ចរាចរណ៍

បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមរថយន្តដឹកសាំង កិនបែកក្បាលស្លាប់នៅកណ្ដាលផ្លូវ

បានផុស

នៅ

បុរស​ម្នាក់ ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​រេ​ចូល​ក្រោម​រថយន្ត​ដឹក​សាំង​កិន​បែក​ក្បាល​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ តែ​ត្រូវ​ពលរដ្ឋ និង​សមត្ថកិច្ច ប្រដេញ​តាម​ឃាត់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ទល់​មុខ​វត្ត​ស្ទឹងមានជ័យ។ សព​ជនរងគ្រោះ​មាន​ឈ្មោះ ចក់ ឆែប អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ចំការមន ស្រុក​ឈូក ខេត្ត​កំពត។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​សាំង​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3G-1017 ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុច​កើតហេតុ​មុខ​វត្ត​ស្ទឹងមានជ័យ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រីម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1G-4749 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា បាន​ទាក់​ដៃចង្កូត​ជាមួយ​នឹង​រថយន្ត​ដឹក​សាំង ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​ជនរងគ្រោះ​ចូល​ទៅ​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​បែក​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ។ ភ្លាមៗ នោះ​ដែរ រថយន្ត​បន្ត​ល្បឿន​ព្យាយាម​បើក​រត់គេច​រហូត​ដល់​វិទ្យាល័យ ជា ស៊ីម សាមគ្គី ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ឃាត់​បាន​ទាំង​តៃកុង និង​រថយន្ត។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ១ បាន​ចុះ​ទៅ​ដល់​កន្លែង​រថយន្ត​បើក​គេច និង​ឃាត់​អ្នកបើកបរ​មក​សួរនាំ ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ឲ្យ​ចរាចរណ៍​ក្រុង​ចុះ​មក​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤៨ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម