ចរាចរណ៍
ជិះម៉ូតូលឿន ទាក់ដៃចង្កូតជាមួយរ៉ឺម៉កដឹកអីវ៉ាន់ ដួលបោកក្បាលបាត់បង់ជីវិត
បុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូលឿន គួបផ្សំផ្លូវរអិលទឹកភ្លៀង វាក់អើនឹងរ៉ឺម៉កដឹកអីវ៉ាន់សំពីងសំពោងបើកបញ្ច្រាសគ្នា បណ្ដាលឲ្យទាក់ដៃចង្កូតម៉ូតូ ដួលបោកនឹងថ្នល់ រីឯរ៉ឺម៉កម៉ូតូក៏បើកបន្តដំណើរទៅមុខបាត់ទៅ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥ នាទី ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ លើកំណាត់ផ្លូវ ភ្នំពេញ-ហាណូយ ក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ -0701 តែម្នាក់ឯង តាមបណ្ដោយផ្លូវ ភ្នំពេញ-ហាណូយ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ រីឯរ៉ឺម៉កម៉ូតូ ទិសដៅពីត្បូងទៅជើង ដឹកអីវ៉ាន់សំពីងសំពោង ម៉ូតូជនរងគ្រោះបានទាក់ដៃចង្កូតដួលទៅថ្នល់បោកស្លាប់តែម្ដង (ជនរងគ្រោះមានពាក់មួកសុវត្ថិភាព)។ ក្នុងនោះ រ៉ឺម៉កម៉ូតូដឹកអីវ៉ាន់ ក៏បានបន្តដំណើរទៅមុខបាត់ទៅ គ្មានអ្នកជួយឃាត់នោះទេ។
សពជនរងគ្រោះឈ្មោះ ភី វិថី អាយុ ២៨ ឆ្នាំ មានស្រុកកំណើត ភូមិពងទឹក ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ -0701។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសព ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ទីតាំងខាងលើមានការដ្ឋានកំពុងកាត់ផ្លូវដាក់តបណ្ដាញខ្សែភ្លើង ធ្វើឲ្យផ្លូវមានការមមាញឹកម្ខាង ទើបខាងការដ្ឋានបានបញ្ចៀសចរាចរណ៍ឲ្យមធ្យោបាយធ្វើដំណើរមួយចំនួនមកធ្វើចរាចរណ៍នៅផ្លូវម្ខាងទៀត ដែលជាចំណុចកើតហេតុ៕
អត្ថបទ ៖ សំណាង
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច