ចរាចរណ៍
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងពាក់ស្លាកលេខ ខេមរៈភូមិន្ទ បើកចេញពីឃ្លាំងទម្លាក់ទំនិញបត់ចេញមកក្រៅកិនចំគម្របលូបណ្ដាលឲ្យបាក់ផុងជាប់កង់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចកែងស្តុបបឹងកេងកង៣ តាមបណ្តោយផ្លូវលេខ១៦៣ កែងផ្លូវ ៣៦០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកើតហេតុគេឃើញមានរថយន្តធុនធំមួយគ្រឿងម៉ាក ហ៊ីណូ ពណ៍បៃតងចាស់ ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-0900 បើកបរតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចស្តុបបឹងកេងកង៣ បានបត់ឆ្វេងគោលដៅឡើងតាមបណ្តោយផ្លូវ១៦៣ ស្របពេលនោះរថយន្តបានបួងចង្កួតបត់ និងដោយសាររថយន្តវែងផង ក៏ស្រាប់តែបួងជ្រុលទៅកិនគម្របលូបណ្តាលអោយផុងបាក់ផ្លូវ កល់ទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ ម៉េង



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង