ចរាចរណ៍
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
រថយន្តម៉ាកកាមរីឆ្លាម១គ្រឿងបើកធ្លាក់ចូលប្រឡាយអមផ្លូជាតិ៤ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងទឹកលិចផ្លូវ ទំនងអ្នកបើកបរមើលមិនដឹងថាចំណុចនោះមានប្រឡាយ។ ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ រួចអ្នបើបរបានបើកទ្វារចាកចេញទៅបាត់ស្រមោល ដោយទុករថយន្តចោលនៅកន្លែងកើតហេតុនោះ។

បើតាមកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះប្រជាពលរដ្ឋ ឧប្បត្តិហេតុនោះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តម៉ាកកាមរីឆ្លាម១គ្រឿងពណ៍ទឹកមាសពាក់ស្លាកលេខភ្នំពេញ2G-4898 ហើយអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ បើតាមសម្តីរបស់អ្នកលក់ដូរក្បែរនោះបាននិយាយថា គាត់មិនបានឃើញ ឬដឹងថារថយន្តខាងលើធ្លាក់ប្រឡាយទឹកនៅមុខផ្ទះគាត់តាំងពីពេលណាមកនោះទេ ស្រាប់តែព្រឹកឡើងឃើញធ្លាក់ប្រឡាយបាត់ទៅហើយ។

បន្ទាប់មកគាត់បានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញនៅវេលាម៉ោង៤និង៣០នាទីជិតភ្លឺរថយន្តនោះបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងពេលភ្លៀងលិចផ្លូវ ហើយទំនងមើលផ្លូវមិនឃើញក៏ធ្លាក់ចូលប្រឡាយទឹកនោះតែម្ដង ។ ក្រោយមកអ្នកបើកបរបានចាកចេញទុករថយន្តចោលនៅទីតនៅទីតាំងកើតហេតុតែម្តង។
រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែលពុំទាន់ឃើញអ្នកបើកបររថយន្តខាងលើទៅទាញយករថយន្តរបស់ខ្លួនចេញពីក្នុងប្រឡាយនោះនៅឡើយទេ ហើយនគរបាលខណ្ឌកំបូលបានស្ទូចយករថយន្តនោះទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនម្ចាស់នៅពេលក្រោយ៕
អត្ថបទ៖ សំណាង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ