Connect with us

ចរាចរណ៍

គ្រោះថ្នាក់លើផ្លូវល្បឿនលឿនកើតឡើងភាគច្រើនមកពីបើកបរ​លើសល្បឿនកំណត់ និងការធ្វេសប្រហែសរបស់អ្នកបើកបរ

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើត​ឡើង​លើ​ផ្លូវ​ល្បឿន​លឿន​ភាគច្រើន បណ្ដាល​មកពី​ការ​បើកបរ​លើស​ល្បឿន​កម្រិត​កំណត់ និង​ការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ ខែ​តុលា ឆ្នាំ ២០២៤ នេះ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា ការ​បើកបរ​លើស​ល្បឿន​កម្រិត​កំណត់ និង​ការ​ធ្វេស​ប្រហែស​មិន​គោរព​តាម​ការ​ណែនាំ​ពី​របៀប​បើកបរ​ជា​បញ្ហា​ចម្បង​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន។ ការ​ធ្វេសប្រហែស និង​ភាព​ព្រហើន​របស់​អ្នកបើកបរ​ខ្លះ តែង​បាន​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន។

សូម​ជម្រាប​ថា ក្នុង​រយៈពេល ៣ ថ្ងៃ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​កើតឡើង​ចំនួន ៦ ករណី (មិន​មាន​ករណី​ស្លាប់​ទេ) ដែល​ចំនួន​នេះ​តិច​ជាង​ឆ្នាំ​មុន ១ ករណី។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ១៥ និង ៣៨ នាទី​រសៀល ថ្ងៃ​ទី ០៥ ខែ​តុលា ឆ្នាំ ២០២៤ ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ម៉ាក ESCALADE ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 2CE-0567 អ្នក​បើកបរ​ឈ្មោះ XIONG YONGZHOU ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣២ ឆ្នាំ ធ្វើដំណើរ​ក្នុង​ទិសដៅ​ព្រះសីហនុ​ទៅ​ភ្នំពេញ បាន​ប្រើប្រាស់​ល្បឿន​លឿន ក្នុង​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រង់​ចំណុច​ផ្លូវ​កោង នៅ​ចំណុច​គីឡូម៉ែត្រ K141+700 ភូមិ​ឬទ្ធី ១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បាន​រអិល​ជ្រុល​ចង្កូត​បុក​រនាំង​ការពារ​ទ្រូងផ្លូវ ហើយ​ខ្ទាត​ចូល​ចំណែក​ផ្លូវ​ក្នុង​ទិសដៅ​ភ្នំពេញ​ទៅ​ព្រះសីហនុ បណ្តាល​ឲ្យ​រថយន្ត​មួយ​គ្រឿង​ទៀត កំពុង​ធ្វើដំណើរ​ក្នុង​ទិសដៅ​ភ្នំពេញ​ទៅ​ព្រះសីហនុ បុក​ពេញទំហឹង​តែម្ដង ដែល​មាន​ម៉ាក FORD RANGER ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BI-0565 អ្នកបើកបរ​ឈ្មោះ មិត្ត ប៊ុន ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ ៤៨ ឆ្នាំ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ឡើយ ប៉ុន្តែ​រថយន្ត​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង និង​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​ជាច្រើន​ម៉ែត្រ​ផង​ដែរ។

ជា​ចុងក្រោយ លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​អ្នក​បើកបរ សូម​មាន​ស្មារតី​ប្រុងប្រយ័ត្ន គោរព​ការ​បញ្ជា​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​មើល​ផ្ទាំង LED ដែល​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ បាន​ជូនដំណឹង​សារ​ដាស់តឿន និង​ព័ត៌មាន​ផ្សេងៗ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោកអភិបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ទឹកនឹងស្រកឆាប់ៗ ខណៈស្ថានីយបូមទឹកកំពុងបូមទាំងថ្ងៃទាំងយប់

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លោក Netanyahu រិះគន់​ការ​អំពាវនាវ​របស់​បារាំងឲ្យ​ហាមឃាត់ការ​ផ្ដល់​​សព្វាវុធ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានជាតិ២៦ នាទី មុន

កម្ពុជា ក្លាយជាម្ចាស់ផ្ទះកិច្ចប្រជុំនៃប្រទេសប្រើប្រាស់ភាសាបារាំង(ហ្រ្វង់កូហ្វូនី) ឆ្នាំ ២០២៦

ចរាចរណ៍១ ម៉ោង មុន

គ្រោះថ្នាក់លើផ្លូវល្បឿនលឿនកើតឡើងភាគច្រើនមកពីបើកបរ​លើសល្បឿនកំណត់ និងការធ្វេសប្រហែសរបស់អ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រស្ដារប្រឡាយ និងបូមលូសម្រួលចរន្តទឹកហូរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ភ្លៀងមួយមេធំយប់មិញ បង្កឱ្យលិចផ្ទះសម្បែងប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

វប្បធម៌ ជំនឿ២៤ ម៉ោង មុន

កុំចេះតែព្យួរនាឡិកា ប្រយ័ត្ននាំស៊យរកស៊ីមិនឡើង គ្មានថាមពលល្អចូលក្នុងផ្ទះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តម្លៃប្រេង​បញ្ចប់​ការ​ជួញដូរ​ក្នុង​កំណើន​ប្រចាំ​សប្ដាហ៍​ខ្ពស់​បំផុត​រយៈពេលជាង​​១ឆ្នាំ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្យុះភ្លៀង និងទឹកជំនន់រហ័ស​​វាយលុក​ប្រទេស​បូស្នៀនៅ​​​តំបន់​បាល់​កង់​​

ចរាចរណ៍១ ម៉ោង មុន

គ្រោះថ្នាក់លើផ្លូវល្បឿនលឿនកើតឡើងភាគច្រើនមកពីបើកបរ​លើសល្បឿនកំណត់ និងការធ្វេសប្រហែសរបស់អ្នកបើកបរ

Sokha Hotels

ព័ត៌មានពេញនិយម