Connect with us

ចរាចរណ៍

ជនសង្ស័យ ០៣ នាក់ ជិះម៉ូតូគេចគោលដៅអនុវត្តច្បាប់ចរាចរណ៍ ជ្រុលបុកសមត្ថកិច្ចម្នាក់ រងរបួស

បានផុស

នៅ

ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ជាក់ស្ដែង ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ បទ​បើកបរ​បញ្ច្រាស​ទិស បណ្ដាល​ឲ្យ​អ្នក​ដទៃ​រង​របួស និង​បទ​ហិង្សា​ដោយ​ចេតនា (​កម្លាំង​នគរបាល​ចុះ​អនុវត្ត​ច្បាប់​ត្រូវ​បាន​ជនសង្ស័យ ០៣ នាក់ ជិះ​ម៉ូតូ​គេច រួច​បើក​ម៉ូតូ​បុក បណ្ដាល​ឲ្យ​របួស​ធ្ងន់) កើតហេតុ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​វេលា​ម៉ោង​ប្រហែល ០០:១០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៧ ខែ​តុលា ឆ្នាំ ២០២៤ នេះ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ពី​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ បទ​បើកបរ​បញ្ច្រាស​ទិស បណ្ដាល​ឲ្យ​អ្នក​ដទៃ​រង​របួស និង​បទ​ហិង្សា​ដោយ​ចេតនា (​កម្លាំង​នគរបាល​ចុះ​អនុវត្ត​ច្បាប់​ត្រូវ​បាន​ជនសង្ស័យ ០៣ នាក់ ជិះ​ម៉ូតូ​គេច រួច​បើក​ម៉ូតូ​បុក បណ្ដាល​ឲ្យ​របួសធ្ងន់) ប្រព្រឹត្ត​នៅ​ចំណុច​លើ​ដង​ផ្លូវ​លេខ ២៤៥ ក្រុម​ទី ៥៣ ភូមិ ៨ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​រងគ្រោះ​ឈ្មោះ លឹម សេរីសោភាព ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មន្ត្រី​ផ្នែក​នគរបាល​យុត្តិធម៌ ស្នាក់​នៅផ្ទះ​លេខ ២១៦ ផ្លូវ​បេតុង ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សី​កែវ រាជធានី​ពេញ រង​របួស​ខ្ទាំ​ភ្លៅ​ខាងស្ដាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន។

ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ចំនួន ៣ នាក់ រួមមាន ៖ ១-ឈ្មោះ ញ៉េប គីមហួច ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹកជញ្ជូន ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​ឌឿងហែម សង្កាត់​មិត្តភាព ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។ ២-ឈ្មោះ ជឿន សុភក្ត្រា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹកជញ្ជូន ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​លេខ ១២២ សង្កាត់​ផ្សារ​ដេប៉ូ​ទី ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ៣-ឈ្មោះ សួង តាន់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ដាំ​ត្បូង ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​លេខ ១២២ សង្កាត់​ផ្សារ​ដេប៉ូ​ទី ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ចំណែក​សម្ភារៈ​ដកហូត​បាន​រួមមាន ៖ ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda C125 ស៊េរី ២០១៩ ពាក់​ផ្លាក​លេខ កំពង់ចាម 1V-1442 ដែល​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​: ៥៥០២៣៧០ ជា​របស់ ឈ្មោះ ញ៉េប គីម​ហួច។

បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រី​ចរាចរណ៍​រួច ក្រុម​ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​កាន់​អធិការ​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ធ្វើការ​សាកសួរ ឃុំខ្លួន​ជា​បណ្ដោះអាសន្ន និង​ចាត់​ការ​បន្ត​តាម​នីតិវិធី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម