ចរាចរណ៍
ជិះម៉ូតូឌុបប្អូនទៅសាលារៀនជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បង របួសធ្ងន់ប្អូនស្រី
យុវជនម្នាក់ ជិះម៉ូតូឌុបប្អូនស្រីទៅសាលារៀន ជ្រុលបុកពីក្រោយកន្ទុយរថយន្តកុងតឺន័រ កំពុងឈប់តាមផ្លូវ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែង ចំណែកប្អូនស្រីរងរបួសធ្ងន់ បាក់ជើងស្តាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៣០ នាទីព្រឹក ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ តាមផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យុវជនដែលបានស្លាប់មានឈ្មោះ ឆេន សុខឈាត ភេទប្រុស អាយុ ១៨ ឆ្នាំ និស្សិតឆ្នាំទី ០១។ ចំណែកប្អូនស្រីរងរបួសធ្ងន់ ឈ្មោះ ឆេន ស្រីពេជ្រ អាយុ ១៣ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ០៨ ស្នាក់នៅផ្ទះជួល ជាមួយក្រុមគ្រួសារ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបាគ្រង ឃុំគោករវាង ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3H-0086 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4B-0402 បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានឈប់ អ្នកបើកបររកទិញទឹក ស្រាប់តែជនរងគ្រោះ ០២ នាក់ បងប្អូន ជិះម៉ូតូហុងដា Beat ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Y-6147 ឌុបគ្នាទើបចេញពីផ្ទះក្បែរនោះ គោលបំណងឆ្ពោះទៅសាលារៀន លឿនគេចមិនទាន់ ជ្រុលបុកកន្ទុយរ៉ឺម៉កកុងតឺន័រពីក្រោយ ចំហៀងខាងឆ្វេង បណ្តាលឱ្យបោកបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែង ប្អូនស្រីរងរបួសធ្ងន់ បាក់ជើងស្តាំ កម្លាំងសន្តិសុខឃាត់បានអ្នកបើកបររថយន្តប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកឯកជន រួចនាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចពិនិត្យស្លាកស្នាម រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ រីឯមធ្យោបាយ រថយន្ត អ្នកបើកបរ និងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុកកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?