Connect with us

ចរាចរណ៍

បើក​ម៉ូតូ​លឿន​រេ​ចង្កូត​ធ្លាក់​ជង្ហុក​នៅ​ចិញ្ចើម​ផ្លូវ​ដួល​អូស​ជាច្រើន​ម៉ែត្រ ស្លាប់-របួស ២ នាក់

បានផុស

នៅ

បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ និង​បុរស​ម្នាក់​ទៀត រង​របួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន រួច​ធ្លាក់​ជង្ហុក​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ដួល​អូស​ទៅ​មុខ​ជាច្រើន​ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៤ ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០២៤ ស្ថិត​នៅ​ចំណុច​លើ​ផ្លូវ ៦០ ម៉ែត្រ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

សព​ជនរងគ្រោះ​ឈ្មោះ ង៉ែត រិនចាន់តារា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ។

តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រីម សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ សៀមរាប​-1AQ-8766 ជិះ​ដោយ​បុរស​រង​គ្រោះ ២ នាក់ ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ ៦០ ម៉ែត្រ ទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន។

ប្រភព​បន្ត​ថា លុះ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ជង្ហុក​ចិញ្ចឹម​ផ្លូវ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ ធ្វើ​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​ទៅ​នឹង​ផ្លូវ​ស្លាប់​ម្នាក់​ភ្លាមៗ ចំណែក​ឯ​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ​រង​របួស​ធ្ងន់។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​មានជ័យ បាន​ចុះ​មក​ដល់ រួច​ធ្វើ​កំណត់ហេតុ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន។ ចំណែក​សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម