Connect with us

ចរាចរណ៍

យុវជនម្នាក់ ស្រវឹង ជិះម៉ូតូដួលក្រោមស្ពានអាកាសស្ទឹងមានជ័យ សន្លប់មិនដឹងអី ត្រូវជនឆ្លៀតឱកាសយកម៉ូតូជិះទៅបាត់

បានផុស

នៅ

យុវជន​ម្នាក់ មកពី​ផឹកស៊ី ជិះ​ម៉ូតូ​ចុះ​ពី​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្រាប់តែ​ដួល​សន្លប់ ត្រូវ​ជន​ឆ្លៀត​ឱកាស​មួយ​ក្រុម​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ទៅ​បាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២៤ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ត្រើយ​ខាងជើង ផ្លូវ ២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ទ ក ដ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ខណ្ឌ​ឫស្សីកែវ មាន​ស្រុក​កំណើត​នៅ​ភូមិ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​មិន​បាន​ដឹង​ថា​យុវជន​ខាង​លើ​ទៅ​ណា​មក​ណា​នោះ​ទេ ដោយ​បាន​ជិះ​ម៉ូតូ​ម៉ាក SCOOPY មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ ២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ លុះ​មក​ដល់​ចំណុច​កើត​ហេតុ ដែល​ជា​ផ្លូវ​កោង ហើយ​មេឃ​រលឹម​ផង​នោះ ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ក្រោម​ស្ពាន​អាកាស បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​សន្លប់​ស្ដូកស្ដឹង។ ភា្លមៗ នោះ ដោយ​ទីតាំង​កើតហេតុ​មាន​ស្ថានភាព​រៀង​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​លើក​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ចេញ​ទៅ​បាត់​តែម្ដង។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា មួយសន្ទុះ​ក្រោយមក ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​មើល ស្រាប់តែ​ជនរងគ្រោះ​បាន​ដឹង​ខ្លួន​វិញ និយាយ​ទាំង​ស្ថាន​ភាព​ស្រវឹង វង្វេងវង្វាន់ ដោយ​មិន​ដឹង​ថា​ខ្លួនឯង​ចេញ​ពី​ណា​ទៅ​ណា​នោះ​ទេ គ្រាន់តែ​ដឹង​ថា​ម៉ូតូ​របស់​គាត់​ជិះ​ម៉ាក HONDA SCOOPY ស៊េរី​ឆ្នាំ ២០២១ ពណ៌​ស លាយ​ក្រហម តែប៉ុណ្ណោះ។

ក្រោយ​កើត​ហេតុ ដោយសារ​តែ​យុវជន​ខាងលើ​នៅ​វង្វេងស្មារតី​នៅឡើយ សមត្ថកិច្ច​ក៏​សម្រេច​ឲ្យ​កង់​បី​ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ១ ដើម្បី​ឲ្យ​ជនរងគ្រោះ​ស្វាង ទើប​សួរនាំ និង​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ស្រាវជ្រាវ​ករណី​ខាង​លើ​នេះ​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២២ វិនាទី មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សេដ្ឋកិច្ច១៣ នាទីutes មុន

ការកក់បន្ទប់ពេញណែននៅសៀមរាប ខណៈគោលដៅទេសចរណ៍ផ្សេងភ្ញៀវបុកចំថ្ងៃចូលឆ្នាំ

ព័ត៌មានជាតិ១៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ គំនិតផ្ដួចផ្ដើមបង្កើត«អង្គរសង្ក្រាន្ត»ឡើង គឺកើតចេញពីលោកជំទាវ ហ៊ុន ម៉ាណា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

វៀតណាម​គ្រោងបង្ក្រាបលើទំនិញចិន ដែលប្រើប្រទេសខ្លួនដើម្បីនាំចេញទៅអាមេរិក

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិន ផ្ញើ​សារលិខិត​គោរព​ជូនពរ​ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក

សន្តិសុខសង្គម១៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​៦គ្រឿង​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា មុន​កិច្ចប្រជុំ​ជាមួយ​អ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម