ចរាចរណ៍
កុងតឺន័របុកម៉ូតូ ស្លាប់មនុស្សម្នាក់ និង ២ នាក់ទៀត រងរបួសធ្ងន់
មនុស្សម្នាក់ស្លាប់ និងមនុស្ស ២ នាក់ទៀត រងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុក និងកិនម៉ូតូអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ២ និង ៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវហាណូយ កែងផ្លូវ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស ៣ នាក់ ជិះម៉ូតូ ១ គ្រឿង ឌុបគ្នា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបផ្សារដីហុយ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ ១ គ្រឿង មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវហាណូយ មកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូចំពេញទំហឹង បណ្ដាលឲ្យមនុស្សទាំង ៣ នាក់ ខ្ទាតចេញពីម៉ូតូ ដោយបុរសម្នាក់ស្លាប់ និង ២ នាក់ទៀត រងរបួសធ្ងន់។
ប្រភពបានបន្តថា ក្រោយបង្កហេតុ កុងតឺន័រមិនព្រមឈប់ដោះស្រាយនោះទេ បានបន្តបើកទៅមុខអូសទាំងម៉ូតូរបស់ជនរងគ្រោះនៅជាប់ផ្នែកខាងមុខជាប់ក្រោមរថយន្តជាច្រើនម៉ែត្រ។ លុះអ្នកដេញតាមបន្តជិះដេញតាមដល់ស្តុបឱកាសខ្ញុំ ស្ថិតក្នុងសង្កាត់ឃ្មួញ រថយន្តបានបត់ទៅទិសខាងលិច ដោយរថយន្តបើកលឿន អ្នកឃើញហេតុការណ៍ជិះម៉ូតូតាមមិនទាន់រថយន្តបង្កទេ ដោយប្រទះឃើញម៉ូតូនៅលើផ្លូវ រីឯរថយន្តបានគេចបាត់តែម្ដង។
ដោយឡែកសពបុរសដែលស្លាប់ត្រូវបានសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ និងធ្វើការទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកបុរសរងគ្រោះ ២ នាក់ទៀត បានហៅកង់បីជិះទៅព្យាបាលរបួសដោយខ្លួនឯង។ ជនរងគ្រោះទាំង ៣ នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរករថយន្តបង្ក និងតៃកុងរថយន្តមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ ៖ សំណាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់