ចរាចរណ៍
ហ៊ីយ៉ាន់ដាយ គេចពីរ៉ឺម៉ក ជ្រុលឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើង បាក់ត្រូវកាមរីបាឡែនមួយគ្រឿងទៀត
រថយន្តដឹកឥដ្ឋ ១ គ្រឿង ខណៈបើកបរគេចម៉ូតូសណ្ដោងរ៉ឺម៉កលក់បន្លែ ក៏រេចង្កូតទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង ១ ដើម បាក់ដួលបោកត្រូវរថយន្តកាមរីបាឡែន ១ គ្រឿងទៀត រងការខូចខាត កាលពីវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ យ 1483 ភព 1 ដឹកឥដ្ឋ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនពីជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែ ១ គ្រឿង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែ គេចការដ្ឋានជួសជុលផ្លូវ ហើយរថយន្តដឹកឥដ្ឋបានគេចចេញពីម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែនោះដែរ ដែលកំពុងបើកបរខាងមុខរថយន្ត ទើបបណ្ដាលឱ្យរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ។
ប្រភពដដែលបានឱ្យដឹងបន្តថា ខណៈនោះរថយន្តបង្កបានបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ ដើម បណ្ដាលឱ្យបាក់ដួលទៅចំណែកផ្លូវម្ខាងទៀតបោកត្រូវរថយន្តម៉ាកកាមរីបាឡែន ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង រងការខូចខាតកាងមុខ ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសឡើយ ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកឥដ្ឋបានចេញសំណង ៥ ម៉ឺនរៀល ទៅម្ចាស់រថយន្តកាមរីបាឡែន ដើម្បីបញ្ចប់រឿង។ ចំណែករថយន្តដឹកឥដ្ឋ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងនាំយកទៅរក្សាទុកចាត់តាមច្បាប់៕
អត្ថបទ ៖ សុខា







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ