ចរាចរណ៍
គោយន្តកែច្នៃជាប់ចង្កូត ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យ២នាក់ប្តីប្រពន្ធស្លាប់ នៅស្រុកពួក ខេត្តសៀមរាប
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិ លេខ០៦ ក្នុងភូមិកិត្តយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃ គ្មានផ្លាកលេខ បើកទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខ សៀមរាប1Q-2042 បើកបរដោយឈ្មោះ ប្រម ណាន់ ភេទប្រុស អាយុ ៤៤ឆ្នាំនៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដឹកមនុស្ស១នាក់ ឈ្មោះ មុត ថុនា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ បើកបរមានទិសដៅពីកើតទៅលិច។

សមត្ថកិច្ចបន្តថា ករណីខាងលើនេះបណ្តាលអោយស្លាប់មនុស្ស០២ នាក់ ១.ឈ្មោះ ប្រម ណាន់ (អ្នកបើកបរម៉ូតូ)២.ឈ្មោះ មុត ថុនា (ជាអ្នករួមដំណើរជាមួយម៉ូតូ)ខូចខាត ម៉ូតូ០១គ្រឿងធ្ងន់ និងគោយន្តកែច្នៃ០១គ្រឿងស្រាល។ មូលហេតុ គោយន្តកែឆ្នៃជាប់ចង្កូតហើយជ្រុលទៅបុកម៉ូតូ។

ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុកនៅអង្គភាព ដើម្បីបន្តនីតិវីធី ៕
ដោយ៖ ជុន កុសល


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ