ចរាចរណ៍
ពេជ្រ ខាំឡៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ត្រូវរថយន្តបុករបួសធ្ងន់ ខណៈកំពុងរត់ហ្វឹកហាត់
កីឡាករប្រដាល់ ពេជ្រ ខាំឡៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ បានរងរបួសធ្ងន់ ខណៈកំពុងរត់ហ្វឹកហាត់តាមផ្លូវ មានកុងតឺន័រ ១ គ្រឿង បើកបរល្បឿនលឿនវាក់អើជាមួយម៉ូតូកង់បី ១ គ្រឿង នៅខាងមុខ រួចរថយន្តនេះ ជាន់ហ្រ្វាំងបន្ថយល្បឿន តែអត់ស៊ី ក៏គេចចេញមកខាងឆ្វេង ជ្រុលទៅនារីម្នាក់ជិះម៉ូតូ បន្តបុកបង្គោលភ្លើង ១ ដើម បាក់រលើងគល់ រួចបន្តបុកចូលកន្លែងលក់មាន់បង្វិល បង្កការខូចខាតខ្ទេចខ្ទីទើបឈប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤០ នាទីរសៀល ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នៅតាមផ្លូវ ៣០ ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្ក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-6490 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នេះមានជនរងគ្រោះចំនួន ២ នាក់ គឺ ទី១,ឈ្មោះ ហាន ដាណែត ភេទស្រី អាយុ ១៨ ឆ្នាំ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1O-5008។ ទី២,ឈ្មោះ ផាន់ ខាំឡៃ ជាសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តខាងលើបើកបរតាមបណ្ដោយផ្លូវលេខ ៣០ ម៉ែត្រ ក្នុងល្បឿនលឿនពីទិសខាងកើតឆ្ពោះទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវាក់អើជាមួយម៉ូតូកង់បី ១ គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ខណៈនោះរថយន្តបង្កបានជាន់ហ្វ្រាំងបន្ថយល្បឿន ប៉ុន្តែជាន់អត់ស៊ី ក៏កាច់ចង្កូតគេចចេញទៅខាងឆ្វេង បុកនារីអ្នកជិះម៉ូតូម្នាក់ រួចបន្តទៅបុកកីឡាប្រដាល់ម្នាក់ទៀតជាកូនសិស្សលោកគ្រូ ពេជ្រ សុផាន់ កំពុងរត់ហាត់តាមផ្លូវ បណ្ដាលឲ្យជនរងគ្រោះ ២ នាក់ រងរបួសធ្ងន់។
ប្រភពដដែលបានឲ្យដឹងបន្តថា បន្ទាប់មករថយន្តបង្កបានជ្រុលទៅបុកបង្គោលភ្លើង ១ ដើម បាក់រលើងគល់ រួចបន្តបុកចូលកន្លែងលក់មាន់បង្វិលនៅជិតនោះទៀត បង្កការខូចខាតខ្ទេចខ្ទីទើបឈប់ ប៉ុន្តែសំណាងល្អពុំបណ្ដាលឲ្យអ្នកលក់មាន់បង្វិលរងរបួសឡើយ។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី ២ បានចុះទៅកាន់កន្លែងកើតហេតុសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ