ចរាចរណ៍
រថយន្តកុងតឺន័របុកម៉ូតូ១គ្រឿងឈប់ចាំស្តុបបណ្ដាលឲ្យមន្ត្រីយោធាម្នាក់ និងស្ត្រីម្នាក់ស្លាប់ទាំងព្រឹកក្រោមរថយន្ដ
រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូ១គ្រឿងកំពុងឈប់រង់ចាំភ្លើងស្តុបអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ជាមន្ត្រយោធា និងស្ត្រីម្នាក់ស្លាប់ភ្លាមៗក្រោមរថយន្ដទាំងព្រឹក។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-30_10-00-36-1024x576.jpg)
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវចូលផ្សារព្រែកព្នៅ ស្ថិតតាមបណ្ដាលផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BX -7170 ដឹកស្ត្រីម្នាក់បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុច្រកចូលផ្សារព្រែកព្នៅបានឈប់រង់ចាំភ្លើងស្តុប ក៏មានរថយន្តកុងទីន័រមួយគ្រឿងពាក់ស្លាកលេខ ព្រៃវែង 3A-2736 បើកស្របទិសគ្នាជាមួយម៉ូតូមកពីក្រោយសង្ស័យហ្វ្រាំងបុកពេញទំហឹងអូសជាច្រើនម៉ែ្រតម៉ូតូផ្នែកខាងក្រោយខូចខាតតែទាំងស្រុងមើលស្លាកលេខលែងយល់បណ្ដាលឲ្យស្លាប់ក្រោមរថយន្តទាំង២នាក់។ ភ្លាមៗប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ច ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-30_10-00-42-1024x566.jpg)
ជនរងគ្រោះឈ្មោះ ខន មូនី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្រី្តយោធា ស្នាក់នៅបច្ចុប្បន្នសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំណែកម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ម៉េង
![](https://www.kampucheathmey.com/wp-content/uploads/2024/10/photo_2024-10-30_10-00-51-1024x572.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច