ចរាចរណ៍
ជិះម៉ូតូលឿនឱនលើកទូរសព្ទ ជ្រុលបុកសួនចែកទ្រូងផ្លូវ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់
យុវជន ២ នាក់ ជិះម៉ូតូទៅលេងផ្ទះមិត្តភ័ក្ដិទាំងកណ្ដាលយប់ ក្នុងល្បឿនយ៉ាងលឿន ខណៈអ្នកឌុបឱនលើកទូរស័ព្ទ ក៏ជ្រុលបុកសួនចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោករងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់កងពលតូចលេខ ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា មុនកើតហេតុគេឃើញយុវជន ២ នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP-3874 បើកតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុអ្នកឌុបបានឱនលើកទូរសព្ទ ក៏ស្រាប់តែម៉ូតូរងគ្រោះរ៉េចង្កូតទៅផ្នែកខាងស្ដាំឡើងទ្រូងផ្លូវបណ្ដាលឲ្យដួលម៉ូតូបោករងរបួសក្បាលធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។

ចំណែកជនរងគ្រោះរងរបួសស្រាលគាត់បាននិយាយប្រាប់ថា ពួកគាត់ជាបងប្អូនជីដូនមួយ ហើយថាទៅលេងផ្ទះមិត្តភ័ក្ដិដែលទើបទិញម៉ូតូថ្មី ទើបពួកគាត់នាំគ្នាទៅលេង។
ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសធ្ងន់បែកក្បាលធ្លាយខួរ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ។ ចំណែកជនរងគ្រោះរងរបួសស្រាល បានជិះម៉ូតូតាមរថយន្តទៅមើលជនរងគ្រោះរងរបួសធ្ងន់៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ