Connect with us

ចរាចរណ៍

បើកបរក្នុងស្ថានភាពស្រវឹង! រថយន្ត តូយ៉ូតា BZ4X បុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច

បានផុស

នៅ

បុរស​ម្នាក់ ជា​អ្នក​បើកបរ​រថយន្ត និង​មិត្តភ័ក្ដិ​រួម​ដំណើរ បើក​រថយន្ត តូយ៉ូតា BZ4X ស៊េរី​ទំនើប​មួយ​គ្រឿង ក្នុង​ស្ថានភាព​ស្រវឹង ក៏​ជ្រុល​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទៅ​មុខ​លែង​រួច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤ ជិត​ស្តុប​ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស ២ នាក់ មិន​ដឹង​ថា​ចេញពី​កម្មវិធី​ជួបជុំ​នៅ​ទីណា​នោះ​ទេ ដោយ​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​តូយ៉ូតា BZ4X ឆ្នាំ 2023 ពាក់​ស្លាក​លេខ ភ្នំពេញ 2CC.6263 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេង​ទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​អ្នក​បើកបរ​ស្រវឹង ទើប​ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខ្ទាត​អស់​មួយ​កង់​ទៅ​ផ្លូវ​ម្ខាង​ទៀត ព្រមទាំង​ធ្វើ​ឲ្យ​រថយន្ត​រង​ការ​បាក់​រូ​ទិល​កង់​មុខ​ចំហៀង​ខាងឆ្វេង​ទៅមុខ​លែង​រួច។

ហេតុការណ៍​នេះ​ដែរ មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​អ្នក​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង រង់ចាំ​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ​ចរាចរណ៍។

ក្រោយពេល​កើត​ហេតុ រថយន្ត និង​អ្នក​បើកបរ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម