Connect with us

ចរាចរណ៍

២ នាក់ បងប្អូនជីដូនមួយ ឌុបគ្នាទៅបើកបវេសនកាល អកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្អូន

បានផុស

នៅ

សិស្សសាលា ២ នាក់ បងប្អូន​ជីដូនមួយ ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ខណៈ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ស្រប​ពេល​រថយន្ត​ព្រូស​មួយ​គ្រឿង​បើក​មក​ដល់​កិន​ស្លាប់​ប្អូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ព្រឹក​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

តាម​សម្ដី​សន្តិសុខ​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ឃើញ​សិស្ស​សាលា​ទាំង ២ នាក់ ធ្វើដំណើរ​ដោយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រីម​សង់​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CV-2304 ឆ្នាំ ២០១៥ តាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃស ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​មាន​ម៉ូតូ​ម៉ាក វេវ មួយ​គ្រឿង ជិះ​ដោយ​បុរស​ម្នាក់ ​មក​កណ្ដាល​ទ្រូង​ផ្លូវ រៀប​នឹង​ឆ្លង​ផ្លូវ ស្រាប់តែ​ម៉ូតូ​សិស្ស​ខាង​លើ​ជិះ​ទៅ​ប៉ះ​ខ្ទាត​ទៅ​មុខ​ប្រមាណ​ជាង ១០ ម៉ែត្រ ធ្លាក់​អ្នក​ជិះ​ក្រោយ​ទៅ​នឹង​ថ្នល់​បេតុង ស្របគ្នា​នោះ ក៏​មាន​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង កិន​ចំ​ជនរងគ្រោះ​ស្លាប់​នៅ​នឹង​កន្លែង រីឯ​យុវជន​ដែល​ឌុប និង​ភាគី​ខាង​ម៉ូតូ វេវ រង​របួស​ស្រាល។ ភ្លាម​នោះ​រថយន្ត​ព្រូស​បាន​បើក​បន្ត​ទៅ​មុខ​បាត់​ទៅ បន្សល់ទុក​ជនរងគ្រោះ និង​ម៉ូតូ ២ គ្រឿង នៅ​នឹង​កន្លែង​កើតហេតុ។

ជនរងគ្រោះ​ស្លាប់​ឈ្មោះ ហុង តាក់​វណ្ណ​ឆៃ អាយុ ១៣ ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ទួល​អំពិល ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោល​ចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​អូស​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​ដែល​កិន​មនុស្ស​ស្លាប់​បើក​រត់គេច។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

វីដេអូនៅខាងក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣០ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម