ចរាចរណ៍
សង្ស័យស្រវឹងបុរសម្នាក់បើករថយន្តបុករះចូលកន្លែងលក់គ្រឿងសមុទ្រ
បុរសម្នាក់វ័យប្រហែល៥០ឆ្នាំជាងបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងបត់មិនទាន់បុករះចូលកន្លែងលក់គ្រឿងសមុទ្របណ្ដាលឲ្យខូចខាតរថយន្តមួយគ្រឿងទៀត ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-02_07-59-24-1024x582.jpg)
ហេតុហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2E-6941 បើកបរដោយបុរសម្នាក់វ័យប្រហែល៥០ឆ្នាំជាង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុផ្លូវកោង បួងចង្កូតមកទាន់បានជ្រុលទៅបុករថយន្ដ Fortuner ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9956 ដែលចតចោលមុខផ្ទះរួចរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលបុកចូលហាងលក់គ្រឿងសមុទ្របន្ថែមបណ្ដាលឲ្យរងការខូចខាត។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-02_07-59-21.jpg)
បើតាមការបញ្ជាក់ពីម្ចាស់ហាងបានឲ្យដឹងថា បុរសដែលបើករថយន្តបុករះនេះ ពេលបង្កគ្រោះចរាចរណ៍រួចត្រូវបានបុគ្គលិក និងអ្នកធើ្វដំណើរជួយឃាត់ប្រគល់ជូនសមត្ថកិច្ច ដោយពេលចុះពីលើរថយន្តមានក្លិនស្រា។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ ម៉េង
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-02_07-59-17-1024x569.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-11-02_07-59-07-1024x546.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?