Connect with us

ចរាចរណ៍

រថយន្តកុងតឺន័របុក​រះនៅផ្លូវជាតិលេខ៣របួសធ្ងន់ស្រាល៥នាក់

បានផុស

នៅ

រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនគេចឧបសគ្គនៅខាងមុខជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម ហេីយឆ្លងទៅចំណែកផ្លូវម្ខាងទៀតបន្តបុករះម៉ូតូ និងម៉៉ូតូកង់បី សួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង២៥នាទីថ្ងៃ០៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១​ មានឈ្មោះ​ ឃឹម ផុន ភេទស្រី​ អាយុ៧៥ឆ្នាំ​ មានទីលំនៅភូមិចង្កាដូង ឃុំ​ព្រៃវិហារ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ រងរបួសបាក់កដៃស្ដាំ រលត់ជើងខាងឆ្វេង។ ទី២​ ឈ្មោះ ងួន ចាន់ធឿន ភេទស្រី អាយុ​២៥ឆ្នាំ រស់នៅភូមិគ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសបាក់ជើងឆ្វេង។ ចំណែក៣នាក់ទៀតរងរបួសស្រាលសុំទៅព្យាលបាលដោយខ្លួនឯង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ​មួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏គេចពីយានយន្តនៅខាងមុខក៏បួងចង្កូតមកខាងឆ្វេងដៃជ្រុលបុកបង្គោលភ្លេីងមួយដេីមនៅលេីសួនច្បារពុះចែកទ្រូងផ្លូវឆ្លងទៅផ្លូវម្ខាងទៀតជ្រុលបុករៈម៉ូតូហុងដាមួយគ្រឿង និងកង់បីឥណ្ឌាមួយគ្រឿងទៀតដែលកំពុងបេីកបរក្នុងទិសដៅពីត្បូងមកជេីងបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៥នាក់​ ហេីយរថយន្តក៏បានបួងចង្កូតមកខាងស្តាំឡេីងសួនច្បារពុះចែកផ្លូវមកវិញជ្រុលដាំក្បាលធ្លាក់ផ្លូវចូលប្រឡាយទឹកតែម្តង។

ក្រោយកេីតហេតុជនរងគ្រោះដែលធ្ងន់ចំនួន២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០​ ជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ​ ចំណែកជនរងគ្រោះ៣នាក់ទៀតរងរបួសស្រាលក៏សុំទៅព្យាបាលដោយខ្លួនឯង​ ដោយឡែកយានយន្តទាំងសងខាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៩ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១០ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម