ចរាចរណ៍
បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តមួយគ្រឿង រងរបួសបាក់ជើង
បុរសម្នាក់ បើកម៉ូតូលឿន មិនប្រុងប្រយ័ត្ន ជ្រុលបុករថយន្តមួយគ្រឿង បណ្ដាលឲ្យរងរបួសបាក់ជើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៤០ នាទីព្រឹក ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវ ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ ០៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដំណើរស្របគ្នាជាមួយអ្នកបើកម៉ូតូបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1IA-1375 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលចង្កូតបុករថយន្តមួយគ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-8765 ដែលបានឆ្លងផ្លូវជិតផុតទៅហើយ បុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ជើងខាងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែង អូសយកម៉ូតូ និងរថយន្ត ដាក់ចូលខាង ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ