ចរាចរណ៍
update ករណីក្រឡាប់រថយន្ដដឹកកម្មករនៅក្រុងបាវិតរងរបួសធ្ងន់ស្រាល៥៨នាក់
កម្មករកម្មការិនីរោងចក្រដែលរងគ្រោះដោយក្រឡាប់រថយន្ដនៅក្រុងបាវិតកាលពីព្រឹកមិញ វេលាម៉ោងប្រហែល៦:៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សរុបមានចំនួន៥៨នាក់, ធ្ងន់៧នាក់, មធ្យម៣នាក់, ស្រាល៤៨នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលករណីនេះបានកើតឡើងនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា ករណីនេះកើតឡើងដោយសាររថយន្ដដឹកកម្មករវ៉ាជែញខ្វះការប្រុងប្រយ័ត្ន ហើយគេចពីរថយន្ដក្រុងមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យក្រឡាប់ចាក់ចោលកម្មករពេញផ្លូវតែម្ដង។
ក្រោយទទួលបានព័ត៌មានខាងនេះភ្លាម ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនជូនដល់កម្មករកម្មការិនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន ៦ នាក់ , មន្ទីរពេទ្យបង្អែកស្វាយទាបចំនួន៥នាក់, មន្ទីរពេទ្យបង្អែកជីភូ ចំនួន៣៦នាក់ និងនៅគ្លីនីចពន្លឺបូពារ៍ ក្រុងបាវិត ចំនួន១១នាក់។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ ។
ក្នុងឱកាសសួរសុខទុក្ខនោះ ឯកឧត្តម ម៉ែន វិបុល បានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ចំនួន៧នាក់ ក្នុងម្នាក់ថវិកា៤០០,០០០រៀល, អ្នករបួសមធ្យម៣នាក់ ក្នុងម្នាក់ថវិកា១៥០,០០០រៀល, និងអ្នករបួសស្រាល៤៨នាក់ ក្នុងម្នាក់ថវិកា ១០០,០០០ រៀល ៕
អត្ថបទ ៖ អ៊ុង ភក្ដី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់