ចរាចរណ៍
យុវជនប្រុស-ស្រី ៣ នាក់ ជិះម៉ូតូលឿន ជ្រុលបុករថយន្តឆ្លងផ្លូវ រងរបួសធ្ងន់-ស្រាល
យុវជនប្រុស-ស្រី ៣ នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលបុករថយន្តមួយគ្រឿង ដែលបត់ឆ្លងផ្លូវ យ៉ាងពេញទំហឹង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញយុវជនទាំង ៣ នាក់ ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ 1KP-6499 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ ក្នុងនោះ ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរទិសដៅពីលិចមកកើត ហើយបត់ឆ្លងផ្លូវ ក៏ជ្រុលបុកគ្នានឹងម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលផ្លោងទៅចិញ្ចើមផ្លូវ ធ្វើឲ្យយុវជនប្រុស-ស្រីចំនួន ៣ នាក់ រងរបួសធ្ងន់-ស្រាល។ ក្នុងនោះដែរ យុវតីម្នាក់ បាក់ជើងឆ្វេងចេញឆ្អឹង ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ផងដែរ។ រីឯរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះ ៧១១ កងពលតូចលេខ ៧០ ដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញ ចុះទៅដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯរថយន្តបង្ក សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវនៅពេលក្រោយតាមឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?