Connect with us

ចរាចរណ៍

២ នាក់ បងប្អូន ចេញពីធ្វើការជិះម៉ូតូទៅទិញម្ហូប ត្រូវរថយន្តដឹកដីកិនបែកក្បាលស្លាប់ម្នាក់

បានផុស

នៅ

បុរស​ម្នាក់ ដឹក​គ្នា​ចេញពី​កន្លែង​ធ្វើការ​ទៅ​រក​ទិញ​ម្ហូប ត្រូវ​រថយន្ត​ដឹក​ដី​បុក បណ្ដាល​ឲ្យ​ម្នាក់ ធ្លាក់​ចូល​ក្រោម​កង់​រថយន្ត​កិន​បែក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត រង​របួស​ស្រាល ចំណែក​រថយន្ត​បង្ក បាន​បើក​គេច​ចេញ​ពី​កន្លែង​កើតហេតុ​បាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៨ និង ៤៥ នាទី​យប់ ថ្ងៃ​ទី ០៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ថ្មី ក្រោយ​ផ្សារ​ទំនើប ÆON មាន​ជ័យ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​រួម​ដំណើរ​ជាមួយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​ជាមួយ​នឹង​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក HONDA Dream ឆ្នាំ ២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កណ្ដាល 1W-7199 ចេញពី​កន្លែង​ធ្វើការ​ទៅ​រក​ទិញ​ម្ហូប​ហូប បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ដឹក​ដី​បត់​ត្រឡប់​ក្រោយ​ភ្លាមៗ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ជា​អ្នក​ឌុប​ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅ​បុក​ពេញទំហឹង​ធ្លាក់​ចូល​ក្រោម​កង់​រថយន្ត​កិន​បែក​ក្បាល​ស្លាប់​ភ្លាមៗ។ ចំណែក​ម្នាក់ទៀត រង​របួស​ស្រាល ភ្លាមៗ​នោះ រថយន្ត​បាន​បើក​រត់គេច​គេច​ចេញ​ពី​កន្លែង​កើតហេតុ​បាត់ស្រមោល។

តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ ជនរងគ្រោះ​មាន​ឈ្មោះ ឆេង ថា​លៀស ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ស្រុក​កំណើត ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​សិន ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​ដោះស្រាយ និង​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​ឯ​សព​ជនរងគ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​អាមេរិក​

ព័ត៌មានជាតិ១០ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

កីឡា២១ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច២៣ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម