ចរាចរណ៍
បុរសម្នាក់ បើកម៉ូតូលឿនដូចហោះ ជ្រុលបុករថយន្តកុងតឺន័រពីក្រោយ រងរបួសធ្ងន់
បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែង ២០៥ ក្នុងសង្កាត់ទួលស្វាយទី ០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូ ហុងដាឌ្រីម ឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Z-2389 ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតមកលិចជ្រុលទៅបុករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3G-5808 ទិសដៅស្របគ្នាពីក្រោយ បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងក្រោយ។ ខណៈពេលរថយន្តសង្គ្រោះមកដល់ពេទ្យបញ្ជាក់បឋមថា ជនរងគ្រោះមានសង្ឃឹមតិច ព្រោះថាសភាពជនរងគ្រោះគឺ បាក់ដៃ បាក់ជើង ចំណែកឯក្បាលជនរងគ្រោះក៏បែកធំ ថែមទៀត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល