Connect with us

ចរាចរណ៍

យុវជន ៣ នាក់ ជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្តបុកស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

បានផុស

នៅ

យុវជន ៣ នាក់ ជិះ​ម៉ូតូ​ដឹក​គ្នា​ដើរ​លេង លុះ​មក​ដល់​ផ្លូវ​បំបែក​ជា​បួន ត្រូវ​រថយន្ត​មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន​ឆ្លង​ផ្លូវ​បំបែក​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង ២ នាក់​ទៀត រង​របួស​ធ្ងន់។ ចំណែក​រថយន្ត​បើក​គេច​ខ្លួន​បាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ២០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​ចំណុច​ស្តុប​សាលា​ព្រះ​យុគន្ធរ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ ១០៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន ៣ នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ឆ្នាំ ២០២៣ ពាក់​ផ្លាក​លេខ​កំពង់ធំ 1T-0084 ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​រថយន្ត​មួយ​គ្រឿង Toyota Prius មិន​ចាំ​ស្លាក​លេខ បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​គេច​ខ្លួន​បាត់ស្រមោល។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ មករា ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក។ បន្ទាប់មក​ ភ្លាម​នោះ សមត្ថកិច្ច​បាន​យក​សព​ដឹក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច នឹង​ធ្វើការ​ស្រាវជ្រាវ​តាម​រក​នៅ​ពេល​ក្រោយ ដើម្បី​ឃាត់​យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម