Connect with us

ចរាចរណ៍

បង្ហោះម៉ូតូជ្រុលបុកស្លាកប៉ាណូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បានផុស

នៅ

យុវជន​២នាក់ជិះម៉ូតូ​បង្ហោះតាមដងផ្លូវ OCIC ​ជ្រុលទៅបុកខឿនបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ​ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង២២និង៤០នាទី ថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ តាមបណ្ដោយផ្លូវ​ OCIC សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមានយុវជន០២នាក់ ជិះម៉ូតូសង់ឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ មិនមានស្លាកលេខ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវ អូសុីអាយសុី ក្នុងល្បឿនលឿន ដោយមិនមានពាក់មួកសុវត្ថិភាពនោះទេ។ ខណៈមកដល់ចំណុចកើតហេតុ យុវជន០២នាក់បានបង្ហោះម៉ូតូ តែស្របពេលបង្ហោះបានបន្តិចក៏រេចង្កូតទៅបុកខឿន ប៉ើងទៅបោកជាមួយស្លាកផ្សាយពាណិជ្ជកម្ម បណ្តាលអោយបែកក្បាលស្លាប់ម្នាក់ភ្លាមៗ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ​ ធ្វេីការវាស់វែងយកម៉ូតូរក្សាទុក​ ចំណែកសពជនរងគ្រោះប្រគល់អោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី​៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម