Connect with us

ចរាចរណ៍

បុរសម្នាក់ស្លាប់លើស្ពានព្រែកសំរ៉ោង សង្ស័យរថយន្ដ​បើកកិន

បានផុស

នៅ

សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ជាមួយថ្លុកឈាមនៅលើស្ពានព្រែកសំរ៉ោង សង្ស័យជិះម៉ូតូដួលហើយត្រូវរថយន្តកិនបែកក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ សា រុំ អាយុ ៤១ឆ្នាំ មុខរបរជាបុគ្គលិកស្ថានីយប្រេងឥន្ទនៈ សារីមិច មានស្រុកកំណើតនៅខេត្ត កំពង់ចាម។ បច្ចុប្បន្នស្នាក់នៅក្បែរវត្តគល់ទទឹង។

តាមប្រភពព័ត៌មានពីពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ក្លីគ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-4334 បើកបរមកពីទួលក្រសាំង សង្ស័យគោលបំណងត្រឡប់ទៅផ្ទះ ខណៈមកដល់លើស្ពាន បានដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា សពបុរសរងគ្រោះសង្ស័យមានរថយន្តកិន ទើបធ្វើអោយបែកមួកសុវត្ថិភាព រីឯផ្ទៃមុខបុរសរងគ្រោះមានសភាព សំប៉ែត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការវាស់វែងនៅកន្លែងហេតុ និងទំនាក់ទំនងទៅសាច់ញ្ញាតដើម្បីប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” ដ៏ល្បី និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

Sokha Hotels

ព័ត៌មានពេញនិយម